ភ្នំពេញ៖ រដ្ឋបាលខេត្តបាត់ដំបង នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មានស្ដីពី ករណីរកឃើញករណី វិជ្ជមានកូវីដ១៩ ចំនួន៦៤នាក់ថ្មី ខណៈមានករណីជាសះស្បើយ១៣៥នាក់ និងស្លាប់៣នាក់ ។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១នេះ ខេត្តបាត់ដំបង រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៤.៥៩២នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ៣.១២១នាក់ និងកំពុងសម្រាកព្យាបាល១.៤១៣នាក់ ស្លាប់៥៨នាក់៕







