ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ធំ នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីរកឃើញអ្នកវិជ្ជមាន ជំងឺកូវីដ១៩ ចំនួន៤០នាក់ថ្មី ខណៈមានករណីជាសះស្បើយ៩៨នាក់ និងស្លាប់៣នាក់។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១ ខេត្តកំពង់ធំ រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន២.៧៩៣នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ១.៧០៥នាក់ និងកំពុងសម្រាកព្យាបាល១.០០៥៦នាក់ ស្លាប់៨៣នាក់៕



