ភ្នំពេញ៖លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានឆ្លងជំងឺកូវី-១៩ ហើយលោក ក៏អំពាវនាវដល់អ្នកពាក់ព័ន្ធជាមួយលោកផ្ទាល់និងប្រយោល ត្រូវតាមដានពិនិត្យសុខភាពខ្លួនឯង។

យោងតាមគេហទំព័រហ្វេសប៊ុករបស់លោក ពេជ្រ ស្រស់ នាថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១ បញ្ជាក់ ថា «សូមអ្នកពាក់ព័ន្ធជាមួយខ្ញុំផ្ទាល់ និងប្រយោល
សូមតាមដានសុខភាពផង ឥឡូវខ្ញុំឆ្លងកូវីដ-១៩ហើយ»។

លោកបានបញ្ជាក់ទៀតថា «វាពិតជាមិនគួរឲ្យជឿសោះតែម្តង ខ្ញុំប្រយ័ត្នខ្លាំងណាស់
ដែរ នៅតែឆ្លងទាល់តែបាន ហើយមិនដឹងឆ្លងពីអ្នកណាទេ»។
លោកក៏បានរៀបរាប់ថា វាជារឿងគួរឲ្យអស់សំណើចខ្លាំងណាស់ដែលកូវីដ-១៩ បានឆ្លងមកលើរូបលោក ខណៈលោកមិនដែលដើរទៅណាទេ ហេីយលោក ហាត់ប្រាណជារៀងរាល់ថ្ងៃ ។ អ្វីដែលគួរឲ្យសំណើចនោះ គឺគ្រាន់តែ លោក ខាន
ហាត់ប្រាណតែមួយថ្ងៃសោះ ស្រាប់តែចាប់ផ្តើមឈឺ
ហើយឆ្លងមេរោគកូវីដ-១៩តែម្តង៕

