ភ្នំពេញ៖ រដ្ឋបាលខេត្តព្រៃវែង បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីការរកឃើញ ករណីអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ៣៨នាក់ថ្មី ខណៈមានករណី ជាសះស្បើយចំនួន១៦៤នាក់ និងស្លាប់ចំនួន ១នាក់ នៅមូលដ្ឋានក្នុងក្រុង/ស្រុកចំនួន៧ និងមកពីខេត្តតាកែវ ចំនួន១នាក់ នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១ ។
បច្ចុប្បន្ន អ្នកវិជ្ជមានជំងឺកូវីដ-១៩ ទាំង ៣៨នាក់ ខាងលើ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តនិងតាមមន្ទីរពេទ្យបង្អែកស្រុកនីមួយៗ។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១នេះ ខេត្តព្រៃវែង រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៥.២១៨នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ ៤.៤៣៤នាក់ និងកំពុងសម្រាកព្យាបាល៦៩២នាក់ ស្លាប់៩២នាក់៕


