ភ្នំពេញ៖ ៖កាអនុវត្តវិធានការច្បាប់ ចំពោះបុគ្គលល្មើស វិធានការសុខាភិបាល និងវិធានការរដ្ឋបាល នាថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១ សមត្ថកិច្ចជំនាញ បានរកឃើញមនុស្ស ចំនួន២,៥៣៨នាក់ ក្នុងនោះបញ្ជូនទៅតុលាការចំនួន ២៥នាក់។
យោងតាមចេញសេចក្តីជូនដំណឹង របស់គណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ (គ.អ.ក) បានបញ្ជាក់ថាកាអនុវត្តវិធានការច្បាប់មានចំនួន ១,១២៩ ករណី ៖
១.ឃាត់ខ្លួន (អប់រំ និងពិន័យ) ចំនួន ២,៥៣៨នាក់ (បញ្ជូនទៅតុលាការ) ២៥នាក់
២.ឃាត់យានយន្ត ចំនួន ៩០៣គ្រឿង
៣.ពិន័យជាប្រាក់ ចំនួន ៣៧,៣០០,០០០រៀល៕