ព័ត៌មានជាតិ

មនុស្ស ៨នាក់ ត្រូវបញ្ជួនទៅតុលាការ ក្នុងចំណោមអ្នកល្មើស បម្រាមជាង ២ពាន់នាក់ នៅយប់ថ្ងៃទី១៦

ភ្នំពេញ៖ កាអនុវត្តវិធានការច្បាប់ ចំពោះបុគ្គលល្មើស វិធានការសុខាភិបាល និងវិធានការរដ្ឋបាល នាថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ សមត្ថកិច្ចជំនាញ បានរកឃើញមនុស្ស ចំនួន២,៥៤០នាក់ ក្នុងនោះបញ្ជូនទៅតុលាការចំនួន ៨នាក់។

យោងតាមចេញសេចក្តីជូនដំណឹង របស់គណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ (គ.អ.ក) បានបញ្ជាក់ថាកាអនុវត្ត វិធានការច្បាប់មានចំនួន ១,១៩៦ ករណី ៖

១.ឃាត់ខ្លួន (អប់រំ និងពិន័យ) ចំនួន ២,៥៤០នាក់ (បញ្ជូនទៅតុលាការ) ៨នាក់
២.ឃាត់យានយន្ត ចំនួន ១,១៦៦គ្រឿង
៣.ពិន័យជាប្រាក់ ចំនួន ១៤,២០០,០០០រៀល៕

To Top