ភ្នំពេញ ៖ លោក ហើស សិរីធន់ ទីប្រឹក្សាសមាគមអ្នកសារព័ត៌មានកម្ពុជា-ចិន បានថ្លែងថា អាមេរិកមិនមែនជាអ្នកចាញ់ សង្គ្រាមនៅវៀតណាម និងអាហ្វហ្គានីស្ថាននោះទេ ប៉ុន្តែអ្នកដែលចាញ់ពិតប្រាកដគឺប្រជាជនស្លូតត្រង់ និងពួកមេដឹកនាំដែលជឿ ដែលផ្ញើជោគវាសនា មកលើអាមេរិកទៅវិញទេ ។
លោក ហើស សិរីធន់បានឲ្យដឹងនៅថ្ងៃ១៦ សីហាថា “សូមកុំយល់ថា អាមេរិក ជាអ្នកចាញ់សង្គ្រាមនៅវៀតណាម និងអាហ្វហ្គានីស្ថានឲ្យសោះ អ្នកដែលចាញ់ពិតប្រាកដនោះ គឺប្រជាជនស្លូតត្រង់ និងពួកមេដឹកនាំ ដែលជឿ និងផ្ញើជោគវាសនា មកលើអាមេរិក នោះទេដែលជាអ្នកចាញ់នោះ” ។
លោកថា ក្នុងប្រព័ន្ធនយោបាយ របស់ពួកលោកខាងលិច ដែលជាអ្នករកឃើញ ពាក្យពេជន៍មួយថា គ្មានមិត្តអមតៈ គ្មានសត្រូវយូរង្វែង មានតែផលប្រយោជន៍ជាតិ តែមួយគត់ ដែលស្ថិតស្ថេរចីរកាល ។
ជាបន្តនេះ លោក ហើស សិរីធន់ បានរៀបរាប់ពីព្រឹត្តិការណ៌នៅអាហ្វហ្គានីស្ថានដូចតទៅ ៖ នៅភូមា និងអាហ្វហ្គានីស្ថាន ជាសក្ខីកម្មថ្មីមួយទៀត បញ្ជាក់ឲ្យឃើញ នូវគោលនយោបាយរបស់ប្រព័ន្ធស្រមោល ក្នុងការគ្រប់ដណ្តប់មកលើនយោបាយពិភពលោក តាមរយៈការធ្វើសង្គ្រាមនៅអាហ្គានីស្ថាន ។ នេះបញ្ជាក់យ៉ាងច្បាស់ថា អាមេរិកមិនមែនជាអ្នកចាញ់ទេ តែអ្នកដែលចាញ់ គឺប្រជាជនស្លូតត្រង់របស់អាហ្វហ្គានីស្ថាន ដែលជឿមកលើអាមេរិក ដូចករណី ប្រជាជនកម្ពុជា ទ្បាវ និងវៀតណាមកាលពី៤៥ ឆ្នាំមុននោះ ។
ពួក Bilderberg បានបូជាយញ្ញ ពលទាហាន អាមេរិកជាង ឮ៦ម៉ឺននាក់ស្លាប់ក្នុងសង្គ្រាមឥណ្ឌូចិនលើកទី២ ព្រមទាំងបានបំផ្លាញ អាយុជីវិតប្រជាជាតិ រាប់សិបម៉ឺននាក់ ក៏ដើម្បីតែការដោះដូរភូមិសាស្ត្រ និងការពារតំបន់មជ្ឈឹមបូព៌ា បំរើឲ្យនយោបាយឲ្យពួក Deep State ប៉ុណ្ណោះ ។ ដោយពួកនេះ កើតមកពុំមានមាតុភូមិ គ្មានមេត្តាករុណាធម៌ ទីណាមានលុយ មានផលប្រយោជន៌ គឺមានវត្តមានរបស់ពួកនេះឯង ។ ទីណាដែលគ្មានផលប្រយោជន៍ សូមកុំហៅ ឬអញ្ជើញ ព្រោះពួកវា និងចាកចេញដោយឯកឯងយ៉ាងពេញចិត្តបំផុត និងគ្មានការអាលោះអាល័យឡើយ ។
ដោយទ្បែក រាល់ពា្យស្លោក សេរីភាព ប្រជាធិបតយ្យ សិទ្ធិមនុស្សស្អីគេនោះ គ្រាន់តែជាផ្លាកសំរាប់ ប្រកាសលក់ផលិតផលឲ្យទំនិញលក់ដាច់តែបុណ្ណោះ ។ កំពុងធ្វើសង្គ្រាមទប់ទល់ ទៅនឹងកម្លាំងកម្មុយនិស្ត ស្រាប់តែប្រកាសដកទ័ពទៅការពារផលប្រយោជន៍អ៊ីស្រាអែល ហើយយកបញ្ហាប្រេង ធ្វើជាអាវុធក្រទ្បុក ពិភពលោក ងាប់តែពួកប្រទេសតតីយលោក ។
ឥឡូវនេះ ក្រោមរូបភាព American First អាមេរិក សំរេចបោះបង់ ចោល ភូមា និងដុតប្រទេស អាហ្វហ្គានីស្ថានសារថ្មី ប្រមូលកម្លាំងមក នៅសមុទ្រចិនខាងត្បូង និងប្រកាសការពារទន្លេមេគង្គ ព្រមទាំងបង្កើតជំងឺកូវីដ១៩ ដើម្បីក្រទ្បុកពិភពលោក បំរើឲ្យអំណាចរបស់ពួក Big Pharma ដែលមាន George Sorosជាមេក្លោងនៅពីក្រោយឆាក ។
អ្នកនយោបាយខ្មែរ ដែលកំពុងតែតស៌ូ ដេករង់ចាំអាមេរិក មកជួយរំដោះឲ្យផុត ពីអំណាចគ្រប់គ្រង របស់ចិននោះ សុទ្ធតែដេកសុបិន្ត ជាការស្រមើលស្រមៃទាំងអស់ ។ Henry Kissinger ធ្លាប់បាន ឲ្យមេរៀនចាំមាត់ដល់ថ្នាក់ដឹកនាំវៀតណាមថា បើចង់ធ្វើនយោបាយ ក្នុងកំរិតអន្តជាតិនោះ គឺត្រូវសិក្សាឲ្យយល់អំពីប្រពន្ធ័ នយោបាយរបស់អាមេរិកជាមុនសិន ហើយបើអ្នកនិយាយ បរិហាកេរ្តិ៍អាមេរិក ប្រៀបដូចជាបង្គារ ដែលងាប់កណ្តាលសមុទ្រដែលមិនអាចធ្វើឲ្យ ទឹកសមុទ្រស្អុយបានឡើយ ។
ក្នុងមេរៀនវិទ្យាសាស្ត្រ នយោបាយរបស់ជនជាតិ Jews ពេលខ្លះ ធ្វើជាសត្រូវរបស់អាមេរិកនៅមានភាពល្អប្រសើរជាងធ្វើជាមិត្តល្អរបស់អាមេរិក ព្រោះជាសត្រូវ ជួនពេលខ្លះ ត្រូវបានអាមេរិកគោរព និងសរសើរ ករណីកូរ៉េខាងជើង វៀតណាមខាងជើង ។ តែបើធ្វើជាមិត្តរបស់អាមេរិក មានថ្ងៃណាមួយ ត្រូវ មេម៉ាយ នៅពេលដែលអស់សម្រស់ ដូចករណី កម្ពុជា ទ្បាវ វៀតណាម ក្នុងបណ្តាឆ្នាំ១៩៧៥ ពេលដែលអស់ផលប្រយោជន៍នោះ ។
អ្នកដែលជឿលើនយោបាយ សិទ្ធិមនុស្ស ប្រជាធិបតេយ្យទាំងអស់ ត្រូវដឹងថា លុយដែលអាមេរិកឲ្យ ពួក NGOs នៅកម្ពុជា មិនបានមួយភាគលាន នៃលុយដែលអាមេរិក ឲ្យវៀតណាមបំពាក់អាវុធ ក្នុង ប៉ុន្មានឆ្នាំនេះផង ។ ក្នុងគោលបំណងមួយគត់ អូសទាញវៀតណាមចូលទៅក្នុងតារាវិថីប្រឆាំងចិន មេរៀនឆ្នាំ១៩៤៥ ឆ្នាំ បន្តវិលមកលងវៀតណាម ។
ប្តូរភូមិសាស្រ្តពីអាហ្វហ្គានីស្ថានមក កាន់តំបន់អាស៊ី ដោយឃើញវៀតណាមយូរមកហើយ បានស្ថិតនៅក្នុងយុទ្ធសាស្រ្តហ៊ុំព័ទ្ធចិន របស់ពួកយោធានិយមអាមេរិក ក្រោមអំណាចស្រមោល Deep State នោះ ៕