Covid-19

កូវីដ១៩៖ ខេត្កកំពង់ចាម រកឃើញករណីឆ្លង ថ្មី១៥នាក់ ជាសះស្បើយ៥២នាក់ និងស្លាប់២នាក់

ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ចាម នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីករណីរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន១៥នាក់ថ្មី ខណៈមានករណីជាសះស្បើយ៥២នាក់ និងស្លាប់២នាក់។

ក្នុងនោះ ក្រុងកំពង់ចាម ០៦នាក់, ស្រុកបាធាយ ០១នាក់, ស្រុកស្ទឹងត្រង់ ០៤នាក់, ស្រុកព្រៃឈរ ០៣នាក់ និងមកពីខេត្តកំពង់ធំ ០១នាក់។

ដោយឡែកចំពោះករណីស្លាប់ដោយសារកូវីដ-១៩ ចំនួន ០២នាក់ ក្នុងនោះ ស្ត្រីជនជាតិខ្មែរ អាយុ ៨៦ឆ្នាំ រស់នៅភូមិទី១០ ឃុំព្រែកតានង់ ស្រុកកោះសូទិន និងស្ត្រីជនជាតិខ្មែរអាយុ ៨៣ឆ្នាំ រស់នៅភូមិតាអុង ឃុំតាអុង ស្រុកចំការលើ ខេត្តកំពង់ចាម៕

To Top