ព័ត៌មានជាតិ

សម្តេចតេជោ ឲ្យលោក ហ៊ីង ប៊ុនហៀង ប្រមូលទិញមៀនពីកសិករជួបបញ្ហាក្នុងការលក់ចេញទៅក្រៅប្រទេស

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានអនុញ្ញាតឲ្យនាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង ប្រមូលទិញនូវកសិផល របស់ប្រជាកសិករ គឺផ្លែមៀន នៅតាមបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ដែលកំពុងជួបបញ្ហាប្រឈម ក្នុងការនាំចេញ ទៅលក់នៅក្រៅប្រទេស ។ នេះបើយោងតាមការចេញផ្សាយ របស់ទូរទស្សន៍ជាតិនាថ្ងៃ១៧ សីហា ។

សូមបញ្ជាក់ថា ក្រសួងកសិកម្ម កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ បានប្រកាសថា បច្ចុប្បន្នផ្លែមៀនប៉ៃលិន បានចាប់ផ្តើមប្រមូលផលហើយ ប៉ុន្តែដោយសារបញ្ហា រីករាលដាលនៃជំងឺកូវីដ-១៩ និងរបាំងភូតគាម អនាម័យ ជាកត្តាធ្វើឲ្យមានបញ្ហា ប្រឈមមិនទាន់អាច ធ្វើការនាំចេញទៅកាន់ ទីផ្សារក្រៅប្រទេសបាន ពិសេសប្រទេសថៃ កំពុងបិទមិនឲ្យនាំចូលមៀន ប៉ៃលិនតាមច្រកព្រំដែន ទើបក្រសួង បានអំពាវនាវដល់អ្នក នាំចេញផ្លែមៀនប៉ៃលិន បង្វែរទិសដៅពីប្រទេសថៃ ទៅប្រទេសវៀតណាមវិញម្តង ៕

To Top