ព័ត៌មានជាតិ

លោក សយ សុភាព៖ ការិយាល័យ អ្នកនាំពាក្យក្រសួង ធនធានទឹក និងឧតុនិយម មិនគួរប្រើពាក្យ«ឥណ្ឌូចិន»ទៀតទេ

ភ្នំពេញ៖ លោក សយ សុភាព​ ក្នុងនាមជាអ្នកតាមដាន និងស្រាវជ្រាវប្រវត្តិសាស្រ្ត បានលើកឡើងថា ការិយាល័យអ្នកនាំពាក្យក្រសួង ធនធានទឹក និងឧតុនិយម មិនគួរប្រើពាក្យ«ឥណ្ឌូចិន»ទៀតទេ។ គួរប្រើពាក្យផ្សេងជំនួស។ ពាក្យនេះខ្មែរបច្ចុប្បន្នមិនចង់ឮទេហើយក៏មិនមានពាក្យនេះ តទៅទៀតដែរ។

ការលើកឡើងរបស់លោក សយ សុភាព​ បែបនេះ បន្ទាប់ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១នេះ បានអំពាវនាវឲ្យបងប្អូន ប្រជាពលរដ្ឋមានការ ប្រុងប្រយ័ត្នខ្ពស់ ខណៈនៅតំបន់ ឥណ្ឌូចិន ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២៤ ខែសីហានេះ នឹងទទួលរងនៅឥទ្ធិពលកាំរស្មីព្រះអាទិត្យUV ដែលមានសន្ទុះកើនឡើងដល់កម្រិត១០ ចាប់ពីម៉ោង១០ព្រឹកដល់ម៉ោង២រសៀល ហើយកាំរស្មីនេះ នឹងមានហានិភ័យខ្ពស់ បង្ករឲ្យប៉ះពាល់ដល់សុខភាពរបស់មនុស្ស សត្វ និងរុក្ខជាតិ។

To Top