ព័ត៌មានជាតិ

មនុស្ស៦នាក់ ត្រូវបញ្ជួនទៅតុលាការ ក្នុងចំណោមអ្នកល្មើស បម្រាមជាង២ពាន់នាក់ នៅយប់ថ្ងៃទី១៧

ភ្នំពេញ៖ ៖កាអនុវត្តវិធានការច្បាប់ ចំពោះបុគ្គលល្មើស វិធានការសុខាភិបាល និងវិធានការរដ្ឋបាល នាថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ សមត្ថកិច្ចជំនាញ បានរកឃើញមនុស្ស ចំនួន២,២៩០នាក់ ក្នុងនោះបញ្ជូនទៅតុលាការចំនួន៦នាក់។

យោងតាមចេញសេចក្តីជូនដំណឹង របស់គណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ (គ.អ.ក) បានបញ្ជាក់ថាកាអនុវត្តវិធានការច្បាប់មានចំនួន ១,១០៩ករណី ៖

១.ឃាត់ខ្លួន (អប់រំ និងពិន័យ) ចំនួន ២,២៩០នាក់ (បញ្ជូនទៅតុលាការ) ៦នាក់
២.ឃាត់យានយន្ត ចំនួន ១,១៣២គ្រឿង
៣.ពិន័យជាប្រាក់ ចំនួន ៣៤,៤០០,០០០រៀល៕

To Top