ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ចាម នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីករណីរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន២៣នាក់ថ្មី និងមានករណីជាសះស្បើយចំនួន ៥៦នាក់ និងស្លាប់ម្នាក់។
ក្នុងនោះ ក្រុងកំពង់ចាម ០៦នាក់, ស្រុកកងមាស ០៤នាក់, ស្រុកចំការលើ ០៤នាក់, ស្រុកព្រៃឈរ ០២នាក់, ស្រុកស្ទឹងត្រង់ ០២នាក់, ស្រុកស្រីសន្ធរ ០២នាក់ មកពីខេត្តត្បូងឃ្មុំ ០២នាក់ និងមកពីខេត្តកំពង់ធំ ០១នាក់ ។
ដោយឡែកករណី ស្លាប់ដោយសារកូវីដ-១៩ ចំនួន ០១ករណី ក្នុងនោះ បុរសជនជាតិខ្មែរ អាយុ ៦៧ឆ្នាំ រស់នៅភូមិស្ពឺលិច ឃុំស្ពឺ ស្រុកចំការលើ ខេត្តកំពង់ចាម។


