ភ្នំពេញ ៖ រដ្ឋបាលជលផល បានឲ្យដឹងថា ការធ្វើអាជីវកម្មនេសាទគំក្រឡាហូល ក្នុងដែននេសាទសមុទ្រកម្ពុជា ត្រូវផ្អាកសកម្មភាព ចាប់ពីថ្ងៃទី១ ខែកញ្ញា រហូតដល់ ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១ ខាងមុខ ដោយសារជារដូវពងកូន របស់គ្រំក្រឡាហូល ។
យោងតាមសេចក្ដីជូនដំណឹងរបស់ រដ្ឋបាលជល នាថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ បានបញ្ជាក់ថា «សូមសាធារណជនទាំងអស់ មេត្តាជ្រាប និងចូលរួមសហការអនុវត្តតាម សេចក្តីជូនដំណឹងនេះ ដើម្បីថែរក្សាការពារធនធាន ជលផលសមុទ្រ ឲ្យបានគង់វង្សសម្រាប់ កូនចៅជំនាន់ក្រោយ» ៕
