ព័ត៌មានជាតិ

អគ្គិសនីកម្ពុជា ជូនដំណឹងពីការ រអាក់រអួលចរន្ត នៅថ្ងៃនេះ ដល់ថ្ងែទី២២សីហា ដើម្បីជួសជុល ផ្លាស់ប្តូរ និងរុះរើគន្លង ខ្សែបណ្តាញ ដើម្បីងាយស្រួល ដល់ការដ្ឋានពង្រីកផ្លូវ

ភ្នំពេញ ៖ អគ្គិសនីកម្ពុជា ( EDC ) បានចេញសេចក្តីជូនដំណឹង ស្តីពីការអនុវត្តការងារ ជួសជុល ផ្លាស់ប្តូរ តម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញ អគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋាន ពង្រីកផ្លូវ រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ ដល់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១ នៅតំបន់មួយចំនួន ទៅតាមពេលវេលា និងទីកន្លែង ដូចសេចក្តីជូនដំណឹង លម្អិតខាងក្រោម។

អគ្គិសនីកម្ពុជា បានអោយដឹងថា ទោះជាមានការខិតខំ ថែរក្សាមិនឲ្យមានការ ប៉ះពាល់ដល់ការផ្គត់ផ្គង់ អគ្គិសនីធំដុំ ប៉ុន្តែការផ្គត់ផ្គង់ ចរន្តអគ្គិសនី នៅតំបន់ខាងលើ អាចនឹងមានការរអាក់រអួលខ្លះៗ ជៀសមិនផុត ដែលយើងខ្ញុំស្នើសុំអភ័យទោស ទុកជាមុន ។

សូមអានសេចក្តី ជូនដំណឹង របស់អគ្គិសនីកម្ពុជា ដូចខាងក្រោម ៖


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top