ភ្នំពេញ៖ រដ្ឋបាលខេត្តព្រៃវែង បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីការរកឃើញ ករណីវិជ្ជមានកូវីដ-១៩ ចំនួន៤៨នាក់ថ្មី ខណៈមានករណីជាសះស្បើយចំនួន១០២នាក់ និងស្លាប់ចំនួន២នាក់ ក្នុងមូលដ្ឋានក្នុងស្រុក ចំនួន១២ និងមកពីរាជធានីភ្នំពេញ ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ ខេត្តព្រៃវែង រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៥.៣៨៧នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ ៤.៧០៨នាក់ និងកំពុងសម្រាកព្យាបាល៥៧៧នាក់ ស្លាប់១០២នាក់៕



