ភ្នំពេញ៖ រដ្ឋបាលខេត្តសៀមរាប បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីការរកឃើញ ករណីវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ៨៧នាក់ថ្មី និងមានករណីជាសះស្បើយចំនួន ១៩៩នាក់ នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១។
សូមបញ្ជាក់ថា គិតមកទល់ពេលនេះ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៦៤៧៩នាក់ បានព្យាបាលជាសះស្បើយចំនួន ៥០១៣នាក់ ស្លាប់៧៥នាក់ និងកំពុងសម្រាកព្យាបាល ១៣៩១នាក់ ៕











