ទ្រីប៉ូលី ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ថា ឧត្តមស្នងការពារជនភៀសខ្លួន នៃអង្គការសហប្រជាជាតិ ហៅកាត់ (UNHCR) បានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា ជនអន្តោប្រវេសន៍ខុសច្បាប់ចំនួន៦១នាក់ ត្រូវបានជួយសង្គ្រោះ ចេញពីដែនទឹក និងបាននាំវិលត្រឡប់ មកកាន់លីប៊ីវិញ ។
ឧត្តមស្នងការបានឲ្យដឹង នៅលើបណ្តាញសង្គម Twitter ថា “កាលពីយប់មិញ សរុបមានមនុស្សចំនួន៦១នាក់ ត្រូវបានជួយដោយក្រុមឆ្មាំ សមុទ្រលីប៊ី” ។
ឧត្តមស្នងការដដែល បានបញ្ជាក់ថា “ពួកគេបានចុះទូកនៅកំពង់ផែពាណិជ្ជកម្មទ្រីប៉ូលី កន្លែងរបស់ UNHCR និងដៃគូ IRC ដែលផ្តល់ជំនួយ មនុស្សធម៌បន្ទាន់ “ ។
លីប៊ី បានរងទុក្ខដោយសារអសន្តិសុខ និង មានភាពច្របូកច្របល់ចាប់ តំាងពីបានដួលរលំមេដឹកនាំ Muammar Gaddafi នៅក្នុងឆ្នាំ២០១១ ដែលនាំឲ្យប្រទេសនៅអាហ្វ្រិកខាងជើង មួយនេះជាចំណុចនៃការចាកចេញសម្រាប់ ជនអន្តោប្រវេសន៍ខុសច្បាប់ ដែលចង់ឆ្លងកាត់សមុទ្រ មេឌីទែរ៉ាណេ ទៅកាន់តំបន់អឺរ៉ុប ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា