ព័ត៌មានជាតិ

ស្ពានអាកាស និងផ្លូវក្រោមដី ចោមចៅ សម្រេចបាន៨០%ហើយ

ភ្នំពេញ ៖ មន្ទីរសាធារណការ រាជធានីភ្នំពេញ បានឲ្យដឹងថា គិតត្រឹមថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ ស្ពានអាកាស និងផ្លូវ ក្រោមដីចោមចៅ សម្រេចបាន៨០%ហើយ ហើយគ្រោងបញ្ចប់​ ការសាង់សង់ ចុងខែមីនា ឆ្នាំ២០២២ ខាងមុខនេះ ។

តាមរយៈគេហទំព័រហ្វេសប៊ុករ បស់ មន្ទីរ សាធារណការ រាជធានី ភ្នំពេញ នាថ្ងៃទី២០ សីហា ឆ្នាំ២០២១ បានបញ្ជាក់ថា «គិតត្រឹមថ្ងៃទី២០ សីហា ការដ្ឋានសាងសង់ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ សម្រេចលទ្ឋផលបាន ៨០%នៃគម្រោង។ តាមកម្មវិធីការងារ ការដ្ឋាននឹងបញ្ចប់ការសាងសង់ នៅចុងខែមីនា ឆ្នាំ២០២២ ខាងមុខ» ។

សូមរំលឹកថា ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ ជាគម្រោង របស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈរដ្ឋបាលរាជធានីភ្នំពេញ ដោយទទួលម៉ៅការសាងសង់ ដោយក្រុមហ៊ុនវិនិយោគទុន អានិកជនកម្ពុជា (OCIC) ដោយប្រើប្រាស់ការសាងសង់ ក្នុងរយៈពេល ៣០ខែ និងចំណាយថវិការ សាងសង់ប្រមាណ ២២លានដុល្លាអាមេរិក ហើយគ្រោងរួចរាល់ ក្នុងឆ្នាំ២០២១នេះ ៕

To Top