ភ្នំពេញ៖ លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេស បានឲ្យដឹងថា នៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១នេះ ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសម៉ាឡេស៊ី រួមជាមួយក្រុមការងារស្ថានទូត បាននាំយកអំណោយ ជាកញ្ចប់ស្បៀងអាហារ ដើម្បីចែកជូន ប្រជាពលរដ្ឋ/ពលករកម្ពុជាចំនួន ១២០គ្រួសារ ស្ថិតនៅក្នុងតំបន់បិទខ្ទប់ (red zone) ក្នុងស្រុក Sungai Buloh រដ្ឋ Selangor ដែលកំពុងជួបការខ្វះខាតខ្លាំង ដោយពួកគាត់គ្មានការងារធ្វើច្រើនខែហើយ ក្នុងអំឡុងពេលម៉ាឡេស៊ី បានបិទប្រទេសជាលើកទី៣ ចាប់ពីខែមិថុនា ឆ្នាំ២០២១មក ។



