ព័ត៌មានជាតិ

ក្រុមហ៊ុន Oak Sourcing & Logistic, LLC នៅសហរដ្ឋអាមេរិក ឧបត្ថម្ភឈុតការពារ វេជ្ជសាស្រ្តជាង២លាន មកកម្ពុជា ក្នុងយុទ្ធនាការប្រឆាំងជំងឺកូវីដ-១៩

ភ្នំពេញ៖ ក្រោយមានការរីករាលដាល នៃជំងឺឆ្លងកូវីដ-១៩ កើនឡើងជាបន្តបន្ទាប់ នៅក្នុងនៅក្នុងសហគមន៍ នៅក្នុងព្រះរាជាណាចក្រកម្ពុជា មានសប្បុរសជន ជាច្រើនបានចូលរួមចំណែក ជាសម្ភារៈថវិកា ជាមួយនឹងរាជរដ្ឋាភិបាល និងសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជន សម្តេចតេជោ ដើម្បីចូលរួមប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ-១៩។

ជាក់ស្ដែង ក្រុមហ៊ុន Oak Sourcing&Logistic,LLC ដែលជាក្រុមហ៊ុនផ្គត់ផ្គង់ផលិតផល និងសម្ភារ:បរិក្ខាពេទ្យ មានទីស្នាក់ការ នៅសហរដ្ឋអាមេរិក បានឧបត្ថម្ភឈុតការពារ វេជ្ជសាស្រ្ត ជាង២លាន បានឧបត្ថម្ភឈុតការពារ វេជ្ជសាស្រ្ត ជាង២លាន មកព្រះរាជាណាចក្រកម្ពុជា ដើម្បីរួមចំណែកជាមួយសមាគម ក្នុងយុទ្ធនាការប្រឆាំង ជំងឺកូវីដ-១៩ ។

លោក Matthew Sandvig គណៈគ្រប់គ្រង ក្រុមហ៊ុន បានថ្លែងថា យើងមានសេចក្តីត្រេកអរជាខ្លាំង ក្នុងការឧបត្ថម្ភឈុត ការពារវេជ្ជសាស្ត្រ ដែលជាសម្ភារៈបរិក្ខារ ការពារខ្លួន សំខាន់និងចាំបាច់សម្រាប់ប្រទេសកម្ពុជា ក្នុងពេលដែលប្រទេសមួយនេះ កំពុងជួបនឹង ការរីករាលដាល នៃករណីឆ្លងថ្មីនៃជំងឺ ដែលមានកម្រិតធ្ងន់ធ្ងរ និងមានករណីស្លាប់ច្រើន ជាងមុន ។ លោកបានបន្ថែមថាឈុតការពារ វេជ្ជសាស្ត្រ (PPE) ទាំងនេះនឹងជួយគាំទ្រ ដល់មន្ទីរពេទ្យ និងគ្លីនិកវេជ្ជសាស្ត្រ នៅទូទាំងប្រទេសក្នុងការលើកកម្ពស់ សុវត្ថិភាពក្រុមគ្រូពេទ្យជួបមុខ នៅក្នុងការបំពេញកាតព្វកិច្ច និងកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេ ប្រយុទ្ធនឹងជំងឺកូវីដ-១៩ ។

លោកវេជ្ជបណ្ឌិត ស៊ូ ស៊ីផាណ្ណា ប្រធានប្រតិបត្តិសមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ(TYDA) បានថ្លែងអំណរគុណ ចំពោះក្រុមហ៊ុន ដែលបានចូលរួមឧបត្ថម្ភឈុត ការពារវេជ្ជសាស្ត្រ ដល់ប្រទេស កម្ពុជាខណៈ ដែលប្រទេសកម្ពុជាកំពុងមានតម្រូវការចាំបាច់បំផុត ក្នុងកិច្ចការ ប្រយុទ្ធ នឹងជំងឺកូវីដ-១៩ ព្រមទាំងបានថ្លែងថា “យើងនិងសប្បាយរីករាយ ចំពោះការឧបត្ថម្ភប្រកបទឹកចិត្ត សប្បុរសធម៌ របស់ក្រុមហ៊ុន ដល់ប្រទេសយើង ខណៈដែលយើងកំពុងតែបន្តប្រយុទ្ធនឹងវីរុសកូវីដ-១៩” ។ យើងសូមថ្លែងអំណរគុណដល់អ្នកស្រី ឈឹម កុលាប នាយិកាអភិវឌ្ឍអាជីវកម្ម របស់ក្រុមហ៊ុនសេដ្យឃែភីថល សម្រាប់ការសម្របសម្រួល ឲ្យមានការផ្ដល់ អំណោយនេះ។

សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) សូមថ្លែងអំណរគុណ ចំពោះក្រុមហ៊ុន Oak Sourcing&Logistic,LLC និងសប្បុរសជនទាំងអស់ ដែលបានចូលរួម សកម្មភាពមនុស្សធម៌ ជាមួយសមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេតេជោ (TYDA) តាម រយៈការឧបត្ថម្ភថវិកា សម្ភារៈ ដើម្បីផ្តល់លទ្ធភាព ឱ្យសមាគមបំពេញបេសកកម្ម មនុស្សធម៌សម្រាប់ជាតិ និងមាតុភូមិ ។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១នេះ ខណ:ដែលចំនួនអ្នកកើតជំងឺកូវីដ-១៩ នៅតែមាន ចំនួនច្រើន មានសប្បុរសជនជាច្រើន បានចូលរួមឧបត្ថម្ភជា ថវិកា ភេសជ្ជ: អាហារ និងសម្ភារៈជូនដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត យវជនសម្តេចតេជោ (TYDA) ដែលចូលរួមប្រយុទ្ធ ប្រឆាំងជំងឺកូវីដ១៩ ដើម្បីជាការលើកទឹកចិត្ត ចំពោះកិច្ចខិតខំ ប្រឹងប្រែងចូលរួមក្នុង ការទប់ស្កាត់ជំងឺកូវីដ-១៩កន្លងមក ៕

To Top