Covid-19

អាជ្ញាធរភ្នំពេញ បន្តចាក់វ៉ាក់សាំងដល់ក្រុមមនុស្សពីអាយុ ១៨ឆ្នាំឡើង និងកុមារពី១២-១៨ឆ្នាំ ដែលខកខានមិនទាន់ចាក់

ភ្នំពេញ៖ ក្រោយរដ្ឋបាលរាជធានីភ្នំពេញ សង្កេតឃើញ មានពលរដ្ឋ កុមារ និងយុវវ័យមួយចំនួន ខកខានមិនទាន់បានទៅ ទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដោយសារមូលហេតុផ្សេងៗ អនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់កូវី១៩ ក្នុងក្របខណ្ឌទូទាំងរាជធានីភ្នំពេញ សម្រេចបន្តចាក់វ៉ាក់សាំងដល់កុមារ និងយុវវ័យមានអាយុចាប់ពី ១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំ និងប្រជាពលរដ្ឋអាយុចាប់ពី១៨ឆ្នាំឡើងទៅ នៅតាមមន្ទីរពេទ្យបង្អែកចំនួន ៨ទីតាំង ៕

To Top