ព័ត៌មានជាតិ

៦ខែ ឆ្នាំ២០២១ កម្ពុជា ជួយសង្គ្រោះស្ត្រីខ្មែរចាញ់បោកមេខ្យល់ ទៅរៀបការនៅចិនជាង ២០០នាក់

ភ្នំពេញ៖ លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសខ្មែរ បានបញ្ជាក់ឲ្យដឹងថា រយៈពេល ៦ខែដើមឆ្នាំ២០២១នេះ (ពោលចាប់ពីខែមករា-មិថុនា) កម្ពុជា បានជួយសង្គ្រោះស្ត្រីខ្មែរ ពីប្រទេសចិន សរុបចំនួន ២៣០នាក់ ដែលក្នុងនោះភាគច្រើន ចាញ់បោកមេខ្យល់ទៅរៀបការ នៅប្រទេសចិន។

សូមរំលឹកថា កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ ស្ថានអគ្គកុងស៊ុលកម្ពុជា ប្រចាំទីក្រុងឆុងឈីង ប្រទេសចិនបាន បានសហការ ជាមួយអាជ្ញាធរចិន ជួយសង្គ្រោះស្ត្រីខ្មែរ ១២រូប ដែលរងគ្រោះដោយការជួញដូរ វិលត្រឡប់ទៅកម្ពុជាវិញ ដែលគ្រោងមកដល់នៅថ្ងៃទី ២ ខែកញ្ញា ឆ្នាំ២០២១វេលាម៉ោង ៣:៣០នាទីរសៀល តាមជើងយន្តហោះ K6669 ៕

To Top
×