ព័ត៌មានជាតិ

លោក សយ សុភាព ៖ ចោទបក្សកាន់អំណាចងាករកចិន បែរជា ម្ខាងទៀត ចង់បង្កើតសហព័ន្ធឥណ្ឌូចិនឡើងវិញ

ភ្នំពេញ ៖ លោក សយ សុភាព ប្រធានសមាគមអ្នកសារព័ត៌មានកម្ពុជា-ចិនបានលើកឡើងថា មានអ្នកវិភាគនយោបាយមួយចំនួន ក៏ដូចជាអតីតមេដឹកនាំបក្សប្រឆាំងនិងកូនចៅរបស់គេបានចោទប្រកាន់មកបក្សកាន់អំណាចបានងាកទៅរកភាគីចិន ប៉ុន្តែបែរខ្លួនឯងចង់បង្កើតសហព័ន្ធឥណ្ឌូចិនឡើងវិញ។

តាមបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន នាថ្ងៃ២៧ សីហានេះ លោក សយ សុភាពថ្លែងថា “ចោទបក្សកាន់អំណាចងាករកចិន។ បែរជា ម្ខាងទៀត ចង់បង្កើតសហព័ន្ធឥណ្ឌូចិនឡើងវិញ។ អ្នកណាជាអ្នកបង្កើតវា? ដើម្បីអី? ប្រវត្តិសាស្ត្របានបង្ហាញហើយ” ។

លោកថា មនុស្សមួយចំនួនដែលមាននិន្នការប្រឆាំងកម្ពុជា មានរឿងអ្វី ក៏មកស្តីបន្ទោសខ្មែរថា មិនចេះចាប់ឱកាស កសាងទំនាក់ទំនងជាមួយអាមេរិក ខណៈវៀតណាមទទួលបានផលប្រយោជន៍ច្រើន ។

លោក សយ សុភាព បានបង្ហាញការសោកស្តាយដែលអ្នកវិភាគវិភាគបែបនេះ។ លោកថា ប៉ុន្តែពួកគេទេដែលកំពុងបំពុលខ្មែរ និងបំរើគេ(បរទេស)ដោយមិនដឹងខ្លួន ។

សូមបញ្ជាក់ថា ការលើកឡើងរបស់លោក សយ សុភាពនេះ ស្របពេលអនុប្រធានាធិបតីសហរដ្ឋអាមេរិក លោកស្រី Kamala Harris បានធ្វើដំណើរទស្សនកិច្ចមកកាន់តំបន់អាស៊ីអាគ្នេយ៍ ប៉ុន្តែបានចូលទស្សកិច្ចតែក្នុង២ប្រទេសទេ គឺសិង្ហបុរី និងវៀតណាម ៕

To Top