បច្ចេកវិទ្យា

ពលរដ្ឋ ត្រូវប្រុងប្រយ័ត្ន ការឆបោកប្រាក់ ក្រោមរូបភាព វិនិយោគ Money Flipping Scam លើបណ្តាញ ទំនាក់ទំនងសង្គម

ភ្នំពេញ ៖ នាយកដ្ឋានព័ត៌មានវិទ្យា នៃ ក្រសួងមហាផ្ទៃ បានណែនាំឲ្យប្រជាពលរដ្ឋ ត្រូវមានការប្រុងប្រយ័ត្ន ខ្ពស់ ចំពោះការឆបោក ក្រោមរូបភាពវិនិយោគ Money Flipping Scam លើបណ្តាញទំនាក់ទំនងសង្គម ព្រោះថា ការរីកចម្រើនបច្ចេកវិ ទ្យា បានជំរុញប្រជាពលរដ្ឋកម្ពុជា ចាប់ផ្តើមប្រឡូក ក្នុងវិស័យបច្ចេកវិទ្យា។

យោងតាមគេហទំព័រហ្វេសប៊ុករបស់ នាយកដ្ឋានព័ត៌មានវិទ្យា នាថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១ បានឲ្យដឹងថា តាមរយៈទិន្នន័យរបស់ Hootsuite នៅដើមឆ្នាំ២០២១ បង្ហាញថា ប្រជាជនកម្ពុជាប្រើប្រាស់អ៊ីនធឺណិតប្រមាណ ៨,៨៦លាននាក់ (ស្មើ ៥២,៦%) ក្នុងនោះ គណនីបណ្តាញសង្គមមានប្រមាណ ១២លានគណនី (ស្មើ ៧១,៣% នៃចំនួនប្រជាជនសរុប)។ ដោយសារ ភាពរីកចម្រើននេះ ជនខិលខូចមួយចំនួន បានព្យាយាមស្វែង រកនូវ ល្បិចឆបោកផ្សេងៗ ដើម្បីកេងប្រវ័ញ្ចផល ប្រយោជន៍នៃភាពរីកចម្រើនបច្ចេកវិទ្យា។

នាយកដ្ឋានព័ត៌មានវិទ្យា សង្កេតឃើញមានសកម្មភាព អូសទាញវិនិយោគ លើបណ្តាញទំនាក់ទំនងសង្គម ពិសេស កម្មវិធី Telegram ដែលគណនីរបស់អ្នកត្រូវ បានដាក់បញ្ចូលក្នុងគ្រុប (Group) ឬមានគណនី (ជនបរទេស ឬជន ជាតិខ្មែរ) ទាក់ទងមកគណនី របសស់អ្នកផ្ទាល់ (Personal Chat) ដែលពិភាក្សាអំពី ការវិនិយោគផ្សេងៗ ដែលទទួលបានផលចំណេញច្រើន ក្នុងរយៈពេលយ៉ាងខ្លី ។

ដើម្បីការពារពីការចាញ់បោក ខាតបង់ប្រាក់ និង ពេលវេលា នាយកដ្ឋានព័ត៌មានវិទ្យា បានបញ្ជាក់ថា «សូមណែនាំបងប្អូន ពលរដ្ឋទាំងអស់មេត្តា ប្រុងប្រយ័ត្ន ធ្វើការពិចារណា និងពិភាក្សាជាមួយអ្នកជំនាញ ឲ្យបានដិតដល់មុនពេលចំណាយប្រាក់ វិនិយោគលើជំនួញដែលបងប្អូនពុំបានយល់ដឹងច្បាស់»។

សូមបញ្ជាក់ ថា អត្ថបទនេះមានគោលបំណង អប់រំដល់ប្រជាពលរដ្ឋ កុំឲ្យចាញ់ការឆបោកក្រុមជន ខិលខូចមួយចំនួន ប៉ុណ្ណោះ ហើយក្រុមការងារ សូមបញ្ជាក់ថា អត្ថន័យខាងលើពុំសំដៅដល់ក្រុមហ៊ុន ឬភ្នាក់ងារស្របច្បាប់មួយចំនួន ដែលកំពុងប្រតិបត្តិវិនិយោគ នៅកម្ពុជានោះឡើយ៕

To Top