ភ្នំពេញ ៖ យោងតាមសេចក្តីជូនដំណឹង ស្តីពីលទ្ធផលអនុវត្តវិធានការ ច្បាប់ ចំពោះបុគ្គលដែលល្មើស នឹងវិធានការសុខាភិបាល និងវិធានការរដ្ឋបាល សម្រាប់ ថ្ងៃទី ២៨ ខែសីហា ឆ្នាំ២០២១បានឲ្យដឹងថា កាអនុវត្តវិធានការច្បាប់ មានចំនួន ៧៧ ករណី ឃាត់ខ្លួន (អប់រំ និងពិន័យ) ៥២៦នាក់ (បញ្ជូនទៅតុលាការ) ២នាក់ (ស្រី)និង ឃាត់យានយន្ត (រថយន្ត ១គ្រឿង និងម៉ូតូ ២៥គ្រឿង) និងពិន័យជាប្រាក់ ចំនួន ៤,៤០០,០០០រៀល ។
