ព័ត៌មានជាតិ

លោក ស៊ុន ចាន់ថុល បើកឱកាសឲ្យពលរដ្ឋសួរសំណួរ អំពីផ្លូវ ក្នុងកម្មវិធី MPWT LIVE SHOW

ភ្នំពេញ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នាព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១នេះ បានអញ្ជើញជាវាគ្មិនកិត្តិយស ក្នុងកម្មវិធី MPWT LIVE SHOW ក្រោមប្រធានបទ «សមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ចាប់ពីចុងឆ្នាំ២០១៨ ដល់ពេលបច្ចុប្បន្ន និងផែនការកំពុងបន្តរហូតដល់ឆ្នាំ ២០២៣»។

ក្នុងនោះប្រជាពលរដ្ឋ អាចសួរសំណួរ ដោយទម្លាក់ចូលក្នុងខមិន (comment) ក្នុងគេហទំព័រហ្វេសប៊ុករបស់ ក្រសួងដែលកំពុងផ្សាយផ្ទាល់ ដើម្បីជ្រើសរើសមកឆ្លើយតបជូនភ្លាមៗ ៕


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top