Covid-19

កូវីដ១៩ ៖ ឆ្លងថ្មី៤០៨នាក់ ជា៣២៤នាក់ និងស្លាប់១១នាក់

ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជាបានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន៤០៨នាក់ទៀត ជាសះស្បើយចំនួន៣២៤នាក់ និងស្លាប់ចំនួន១១នាក់។

ក្នុងនោះ ករណីឆ្លងសហគមន៍ចំនួន៣១៨នាក់ និងអ្នកដំណើរពីបរទេសចំនួន៩០នាក់។

គិតត្រឹមព្រឹក ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងសរុបចំនួន៩២ ៦១៦នាក់ អ្នកជាសះស្បើយចំនួន៨៨ ៤៤៣នាក់ និងអ្នកស្លាប់ចំនួន១ ៨៩២នាក់៕

To Top