ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា បានបង្កើតឃុំយាយម៉ៅពេជ្រនិល នៃស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដោយកាត់យកភូមិ ចំនួន៩ ពីឃុំត្រែងត្រយឹង។

យោងតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល ចេញផ្សាយ នាពេលថ្មីៗនេះ បានឲ្យដឹងថា «ឃុំយាយម៉ៅពេជ្រនិល មានភូមិ ចំនួន៩ គឺភូមិទី៣, ភូមិទី៦, ភូមិចំការចេក, ភូមិទឹកចេញ, ភូមិព្រឹង, ភូមិកងមាស, ភូមិវាលធំ, ភូមិសម្បទានសែនជ័យ និងភូមិស្រល់។ ព្រំប្រទល់រដ្ឋបាល នៃឃុំយាយម៉ៅពេជ្រនិល ត្រូវបានកំណត់ដូច មានក្នុងផែនទីជាឧបសម្ព័ន្ធ នៃអនុក្រឹត្យនេះ»៕


