ភ្នំពេញ៖ រដ្ឋបាលខេត្តសៀមរាប បានចេញសេចក្ដី ប្រកាសព័ត៌មានស្ដីពីករណីរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៨៤នាក់ថ្មី ខណៈមានករណីជាសះស្បើយ ចំនួន១០១នាក់ និងស្លាប់ចំនួន០២នាក់ នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ ។
សូមបញ្ជាក់ថា គិតមកទល់ពេលនេះ ខេត្តសៀមរាប រកអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៧,៩៧១នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ ចំនួន៧,៤០៩នាក់ ស្លាប់៨៨នាក់ និង៤៧៤នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប មណ្ឌលចត្តាឡីស័កគរុកោសល្យ និងវិក្រឹតការខេត្ត វិទ្យាល័យអង្គរ វិទ្យាល័យក្រឡាញ់ វិទ្យាល័យចំណោះដឹងទូទៅ និងបច្ចេកទេសពួក និងវិទ្យាល័យដំដែក៕