Covid-19

កូវីដ១៩៖ ខេត្តកំពត រកឃើញករណីឆ្លងថ្មី ២៤នាក់ ជាសះស្បើយ ៧១នាក់ និងស្លាប់ម្នាក់

ភ្នំពេញ៖ រដ្ឋបាលខេត្តកំពត នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការរកឃើញករណី វិជ្ជមានកូវីដ១៩ ចំនួន២៤នាក់ថ្្មី ខណៈមានករណីជាសះស្បើយ ចំនួន៧១នាក់ និងស្លាប់ចំនួន០១នាក់ ។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២១នេះ ខេត្តកំពត រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៣,៧៤៨នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ៣,៥៤១នាក់ និងកំពុងសម្រាកព្យាបាល១៣៩នាក់ និងស្លាប់៦៨នាក់៕

To Top