ព័ត៌មានជាតិ

យប់ថ្ងៃទី១កញ្ញា! ឃាត់ខ្លួនអ្នកល្មើសវិធានសុខាភិបាល ជាង៤០០នាក់ និងពិន័យជាប្រាក់ជាង ២លានរៀល

ភ្នំពេញ៖ ៖កាអនុវត្តវិធានការច្បាប់ ចំពោះបុគ្គលល្មើស វិធានការសុខាភិបាល និងវិធានការរដ្ឋបាល នាថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២១សមត្ថកិច្ចជំនាញ បានរកឃើញមនុស្ស  ចំនួន ៤០៣នាក់  និងពិន័យជាប្រាក់ចំនួន ២,៨០០,០០០រៀល។

យោងតាមចេញសេចក្តីជូនដំណឹង របស់គណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ (គ.អ.ក) បានបញ្ជាក់ថាកាអនុវត្តវិធានការច្បាប់មានចំនួន  ២៨១ ករណី ៖

១.ឃាត់ខ្លួន (អប់រំ និងពិន័យ) ៤០៣នាក់ 

២.ឃាត់យានយន្ត (រថយន្ត ១០១គ្រឿង និងម៉ូតូ ១៧៤គ្រឿង)

៣.ពិន័យជាប្រាក់ ចំនួន ២,៨០០,០០០រៀល៕

To Top