Covid-19

ក្រសួងសុខាភិបាល អនុញ្ញាតឲ្យសណ្ឋាគារមួយចំនួន នៅភ្នំពេញ-សៀមរាប ព្យាបាលជំងឺកូវីដ-១៩ កម្រិតស្រាល

ភ្នំពេញ ៖ ក្រសួងសុខាភិបាល នឹងអនុញ្ញាតដាក់ឲ្យដំណើរការសាកល្បងទីតាំងសណ្ឋាគារមួយចំនួន ក្នុងរាជធានីភ្នំពេញ និងខេត្តសៀមរាប ធ្វើជាកន្លែងផ្តល់ សេវាថែទាំ និងព្យាបាលអ្នកជំងឺកូវីដ-១៩ កម្រិតស្រាល។

យោងតាមលិខិតរបស់ ក្រសួងសុខាភិបាល នាថ្ងៃទី១ ខែសីហា ឆ្នាំ២០២១ លោក ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានបញ្ជាក់ថា «ចំពោះ សេចក្តីជូនព័ត៌មាននូវឈ្មោះសណ្ឋាគារដែលនឹងដាក់ឲ្យដំណើរការសាកល្បងនេះ នឹងត្រូវចេញផ្សាយដោយរដ្ឋបាលរាជធានីភ្នំពេញ និងរដ្ឋបាលខេត្តសៀមរាប»។

លោករដ្ឋមន្ដ្រីក៏បានណែនាំដល់អភិបាលរាជធានីភ្នំពេញ និងសៀមរាប ត្រូវជម្រាបដល់ម្ចាស់សណ្ឋាគារដែលមានបំណងរៀបចំជាកន្លែងផ្ដល់សេវាថែទាំ និងព្យាបាលអ្នកជំងឺកូវីដ-១៩ កម្រិតស្រាល ត្រូវទំនាក់ទំនងមកក្រសួងសុខាភិបាល តាមរយៈអនុគណៈកម្មការបច្ចេកទេស និងព្យាបាល ដើម្បីទទួលបាននូវការណែនាំអំពីរបៀប នៃការដាក់ពាក្យស្នើសុំការអនុញ្ញាតនេះ ៕

To Top