Covid-19

កូវីដ១៩៖ ឆ្លងថ្មី៤១៦នាក់ ជា៣៨៦នាក់ និងស្លាប់១២នាក់

ភ្នំពេញ ៖ក្រសួងសុខាភិបាលកម្ពុជា បានប្រកាស បន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន៤១៦នាក់ទៀត ជាសះស្បើយចំនួន៣៨៦នាក់ និងស្លាប់ចំនួន១២នាក់។

ក្នុងនោះ ករណីឆ្លងសហគមន៍ចំនួន ៣០៤នាក់ និងអ្នកដំណើរពីបរទេសចំនួន ១១២នាក់។

គិតត្រឹមព្រឹក ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងសរុបចំនួន៩៣ ៩២៦នាក់ អ្នកជាសះស្បើយចំនួន៨៩ ៥០០នាក់ និងអ្នកស្លាប់ចំនួន១ ៩២៨នាក់៕

To Top