Covid-19

ខេត្តកំពង់ចាម បន្តរកឃើញករណីឆ្លងជំងឺកូវីដ១៩ ចំនួន២២នាក់ថ្មី និងជាសះស្បើយ៣៧នាក់

ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ចាម នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការរកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន ២២នាក់ថ្មី និងមានករណីជាសះស្បើយចំនួន ៣៧នាក់ ។

ក្នុងនោះ ក្រុងកំពង់ចាម ០២នាក់, ស្រុកកំពង់សៀម ០១នាក់, ស្រុកកងមាស ០១នាក់, ស្រុកកោះសូទិន ០១នាក់, ស្រុកចំការលើ ០២នាក់, ស្រុកជើងព្រៃ ០២នាក់, ស្រុកព្រៃឈរ ០៥នាក់, ស្រុកស្ទឹងត្រង់ ០២នាក់ មកពីខេត្តស្ទឹងត្រែង ០៤នាក់, ខេត្តមណ្ឌលគីរី ០១នាក់, ខេត្តកំពង់ធំ ០២នាក់ និងខេត្តត្បូងឃ្មុំ ០១នាក់។

To Top