បរទេស៖ លោក Thamanat Prompow អគ្គលេខាធិការនៃគណបក្ស Palang Pracharath (PPRP) បានបដិសេធថា លោកមិនបានរៀបចំចលនាសម្ងាត់ ដើម្បីទម្លាក់នាយករដ្ឋមន្ត្រីគឺឧត្តមសេនីយ៍ប្រាយុទ្ធ ចាន់អូចា ពីតំណែងឡើយ។
យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២១ បានឱ្យដឹងថា ល្បិចកលដើម្បីផ្តួលរំលំ ឧត្តមសេនីយ៍ប្រាយុទ្ធនេះ ត្រូវបានគេរាយការណ៍ថា បានរៀបចំឡើងនៅសប្តាហ៍នេះ និងពាក់ព័ន្ធនឹងក្រុមសមាជិកគណបក្ស PPRP ដែលមានឋានៈធំៗ រួមមាន លោក Thamanat និងសមាជិកខ្លះនៃគណបក្សកាន់អំណាចដែលមិនពេញចិត្ត ព្រមទាំងសម្ព័ន្ធនៃគណបក្សតូចៗ និងអ្នកនយោបាយនៅក្នុងគណបក្ស ភឿថៃ។
ពួកគេបានឃុបឃិតគ្នាក្នុងផែនការបោះឆ្នោត ដកសេចក្តីទុកចិត្ត ប្រឆាំងនឹងឧត្តមសេនីយ៍ប្រាយុទ្ធ។ ប្រភពមួយបាននិយាយថា ការបោះឆ្នោតនេះត្រូវបានគេជឿថា បានមកពី“ ពស់វែក” ឬសមាជិកអ្នកប្រជាធិបតេយ្យមកពីសភាគណបក្សប្រឆាំងចម្រុះ និងគណបក្ស Bhumjaithai ៕ប្រែសម្រួលៈ ណៃ តុលា