ព័ត៌មានជាតិ

ការចោទប្រកាន់ និងអនុវត្តនីតិវិធីនៅកម្ពុជា គឺអនុលោមស្រប ទៅតាមច្បាប់

ភ្នំពេញ៖ ស្ថានបេសកកម្មអចិន្រ្តៃយ៍នៃកម្ពុជា នៅទីក្រុងហ្សឺណែវ បានខកចិត្តយ៉ាងខ្លាំង ចំពោះទស្សនៈផ្ទាល់ខ្លួន របស់អ្នករាយការណ៍ ពិសេសមួយក្រុមតូច ចំពោះការអនុវត្តច្បាប់លើ សំណុំរឿងជាក់លាក់មួយ។

យោងតាមសេចក្ដីថ្លែងការណ៍ព័ត៌មានរបស់ ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា នាថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២១ បានច្រានចោលយ៉ាងដាច់អហង្ការ នូវការចោទប្រកាន់ដែលគ្មាន មូលដ្ឋានរបស់អ្នករាយការណ៍ ពិសេសខាងលើ មកលើអាជ្ញាធរកម្ពុជា តាមរយៈការអត្ថាធិប្បាយ បែបនយោបាយូបនីយកម្ម ជ្រើសរើសតែមួយជ្រុង និងបង្កការភ័ន្តច្រឡំដល់សាធារណជន ៕

To Top