បរទេស៖ ភាពចម្រូងចម្រាសកំពុងផ្ទុះឡើងជុំវិញ «កិច្ចព្រមព្រៀងនយោបាយ»មួយ ដើម្បីទម្លាក់លោកនាយករដ្ឋមន្រ្តី ប្រាយុទ្ធ ចាន់អូចា ចេញពីតំណែង បន្ទាប់ពីសមាជិកសភាខ្លះមកពីគណបក្សតូចៗនៅក្នុងរដ្ឋាភិបាលចម្រុះ បានបញ្ជាក់ថាមានផែនការនេះ។
យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២១ បានឱ្យដឹងថា ក្នុងចំណោមគណបក្សចំរុះតូច ៗ បានខិតជិតដើម្បីចូលរួមចលនានេះ ដើម្បីបោះឆ្នោតដកសេចក្តីទុកចិត្ត ប្រយោជន៍គឺទម្លាក់នាយករដ្ឋមន្រ្តី នោះ គឺ គណបក្ស New Palangdharma ។
មេដឹកនាំគណបក្ស គឺលោក Rawi Matchamadon បាននិយាយថា គណបក្សតូចៗគឺជាកត្តាសំខាន់មួយនៅក្នុងស្ថានភាពនយោបាយបច្ចុប្បន្នដោយបានបញ្ជាក់ថា របាយការណ៍អំពីឥស្សរជនសំខាន់ៗនៅក្នុងគណបក្ស Palang Pracharath Party (PPRP)ដែលកំពុងកាន់អំណាច និងគណបក្សភឿថៃដែលជាគណបក្សប្រឆាំង បានឈានដល់កិច្ចព្រមព្រៀងបោះឆ្នោតប្រឆាំងនឹងឧត្តមសេនីយ៍ប្រាយុទ្ធ ហើយដកគាត់ពីអំណាច គឺជាការពិត។
លោក Rawi បាននិយាយថា បច្ចុប្បន្ននេះមានក្រុមចំរុះរដ្ឋាភិបាលតូចចំនួន ៩ ដែលគណបក្សមួយៗ គឺមានសមាជិកសភាម្នាក់ ហើយបន្ថែមថា មានគណបក្សចម្រុះដែលមានសមាជិកសភាតិចជាង ១០ ដូចជា គណបក្ស Chartthaipattana និងគណបក្ស New Economics ។
លោកថា ពួកគេមានប្រហែល ២០ សំឡេងបូកបញ្ចូលគ្នាប្រសិនបើគណបក្សតូចៗចូលរួមជាមួយគណបក្សប្រឆាំងក្នុងការបោះឆ្នោតប្រឆាំងនឹងនាយករដ្ឋមន្រ្តី នោះពួកគេនឹងមានប្រហែល ២១២ សំឡេង ដែលវាគ្រប់គ្រាន់ក្នុងការទម្លាក់ឧត្តមសេនីយ៍ប្រាយុទ្ធ៕ប្រែសម្រួលៈ ណៃ តុលា