Covid-19

កូវីដ១៩៖ ខេត្តកំពង់ធំ រកឃើញករណី ឆ្លងថ្មី៣១នាក់ ជាសះស្បើយ៤៦នាក់ និងស្លាប់ម្នាក់

ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ធំ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការរកឃើញករណី វិជ្ជមានជំងឺកូវីដ១៩ ចំនួន ៣១នាក់ថ្មី ខណៈមានករណីជាសះស្បើយចំនួន ៤៦នាក់ និងស្លាប់ចំនួន ០១នាក់ នៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២១។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២១ ខេត្តកំពង់ធំ រកឃើញអ្នកឆ្លងជំងឺកួវីដ១៩ សរុបចំនួន ៣៤៨០នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ២៩២៦នាក់ និងកំពុងសម្រាកព្យាបាល៤៤០នាក់ ស្លាប់១១៤នាក់៕

To Top