ភ្នំពេញ៖ រដ្ឋបាលខេត្តព្រៃវែង បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីការ រកឃើញ ករណីវិជ្ជមានកូវីដ-១៩ ចំនួន១៦នាក់ថ្មី ខណៈមានករណី ជាសះស្បើយចំនួន៤៦នាក់ និងស្លាប់ចំនួន ១នាក់ នៅមូលដ្ឋានក្នុងស្រុកចំនួន ក្នុងថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២១។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២១ ខេត្តព្រៃវែង រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុប ចំនួន៥៨៦៩នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ៥៣៦៥នាក់ និងកំពុងសម្រាកព្យាបាល៣៩០នាក់ ស្លាប់១១៤នាក់។