ភ្នំពេញ៖ រដ្ឋបាលខេត្តឧត្តរមានជ័យ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីការរកឃើញ ករណីវិជ្ជមានកូវីដ-១៩ចំនួន១០២ថ្មី និងមានករណីជាសះស្បើយ៧៨នាក់ បន្ថែមទៀតនៅថ្ងៃទី ០៣ ខែកញ្ញា ឆ្នាំ២០២១ ។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២១នេះ ខេត្តឧត្តរមានជ័យ រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៦.៨៩៩ នាក់ ក្នុងនោះបានព្យាបាល ជាសះស្បើយចំនួន ៣.៣២៤នាក់ និងកំពុងសម្រាកព្យាបាលចំនួន ១.៤០៩ នាក់ ស្លាប់ចំនួន ១២នាក់៕