ព័ត៌មានជាតិ

តំបន់មួយចំនួន នឹងបន្តមានភ្លៀង ផ្គរ រន្ទះ និង ខ្យល់កន្ត្រាក់

ភ្នំពេញ៖ក្រសួងធនធានទឹកនឹងឧតុនិយម បានបញ្ជាក់ថាតំបន់មួយចំនួន របស់ប្រទេសកម្ពុជា នឹងមានភ្លៀង ធ្លាក់ ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ស្ទើគ្រប់កន្លែង ដូច្នេះសូមប្រុងប្រយ័ត្ន។

យោងតាមសេចក្តីជូនដំណឹងបន្ថែម ស្តីពី ស្ថានភាពធាតុអាកាសរបស់ក្រសួងធនធានទឹកចាប់ពីថ្ងៃទី ៦ – ១១ ខែកញ្ញា ឆ្នាំ២០២១ បានលើកឡើងថាបន្ទាប់ពីបានធ្វើការពិនិត្យ និងតាមដានជាប្រចាំ លើស្ថានភាពអាកាសធាតុរួចមកឃើញថាចាប់ពី ថ្ងៃទី ៦-១១ ខែកញ្ញា ឆ្នាំ២០២១ អាកាសធាតុក្នុងព្រះរាជាណាចក្រកម្ពុជាមានលក្ខណៈប្រែប្រួលគួរ អោយកត់សម្គាល់ ។ មូលហេតុដោយមានឥទ្ធិពលកើតឡើងបួនស្របគ្នានោះគឺ ជ្រលងសម្ពាធទាបឥណ្ឌា។ប្រព័ទ្ធសម្ពាធទាប (ITCZ) អូសកាត់លើកម្ពុជា។ សម្ពាធទាប១០០៦ហិតូប៉ាស្កាល់នៅចំពីលើ។

ខ្យល់សមុទ្រ Breeze និងបក់ចូលមកលើផ្ទៃដី បង្កើតជាពពកក្រាស់ៗ លក្ខណ:បែបនេះ ធ្វើឲ្យអាកាសធាតុ នៅព្រះរាជាណាចក្រកម្ពុជាចាប់ពីថ្ងៃទី៦-១១ ខែកញ្ញ នឹងមានស្ថានភាពនឹងធ្វើឲ្យតំបន់វាលទំនាប មានផ្ទៃមេឃអួរអាប់ មានពពកច្រើនមានភ្លៀង ផ្គរ រន្ទះ ផ្លេកបន្ទោរ ក្នុងកម្រិត ពីបង្ហូរទៅខ្លាំង ។ និងអាចប្រឈមនិងជំនន់ទឹកភ្លៀង Flash Floods នៅខេត្តបាត់ដំបង ខេត្តពោ ធិសាត់ ខេត្តកំពង់ធំ ខេត្តកំពង់ឆ្នាំង ខេត្តកំពង់ស្ពឺ ខេត្តកណ្តាល និងរាជធានីភ្នំពេញ ។
បណ្តាខេត្តនៅតំបន់តាមតំបន់ខ្ពង់រាបជួរភ្នំដងរែង និងជួរភ្នំក្រវាញផ្ទៃមេឃអួរអាប់មានពពក ច្រើន អ័ព្ទផ្សែងមានភ្លៀង ផ្គរ រន្ទះ ផ្លេកបន្ទោរក្នុងកម្រិតពីបង្កទៅច្រើនរាយប៉ាយស្ទើរគ្រប់ទីកន្លែង ។

ចំណែក តំបន់មាត់សមុទ្រ និងផ្ទៃសមុទ្រផ្ទៃ មេឃអាប់អួរ មានពពកច្រើន អ័ព្ទផ្សែងមានភ្លៀងផ្គរ រន្ទះ ផ្លេកបន្ទោរក្នុងកម្រិត ពីបង្គួរទៅខ្លាំង និងមានខ្យល់កន្ត្រាក់ មានល្បឿនមធ្យមជាមួយរលកសមុទ្រមាន កម្ពស់មធ្យម។ និងអាចប្រឈមនិងជំនន់ទឹកភ្លៀង នៅខេត្តកោះកុង និងខេត្តព្រះសីហនុ ។ ដោយឡែក នៅតាមបណ្តាកោះអាចប្រឈមទៅនិងបាតុភូតរលកព្យុះសមុទ Storm Surge ។ ជាមួយគ្នានោះដែរ ស្ថានភាព នៃទឹកទន្លេមេគង្គ បន្តឡើងជាបន្តបន្ទាប់។

អាស័យស្ថានភាព ដូចបានជម្រាបជូនខាងលើ ក្រសួងធនធានទឹកសូមសាធារណជន និងប្រជានេសាទអ្នកដំណើរទាំងអស់មាន ការប្រុងប្រយ័ត្នពីការប្រែប្រួលអាកាស ដែលនឹងអាចកើតមានឡើងជាយថាហេតុ ៕ ស សំណាង

To Top