នយោបាយ

លោក សយ សុភាព៖ ហុង លីម ក្រោយពីចប់អាជីព នៅអូស្ត្រាលី ប្រហែលជាចង់ ចូលស្រុកមកដើរតួ ជាមេបក្សប្រឆាំង

ភ្នំពេញ៖ លោក សយ សុភាព អគ្គនាយកមជ្ឈមណ្ឌលសារព័ត៌មាន ដើមអម្ពិល និងជាប្រធានសមាគមន៍ អ្នកសារព័ត៌មាន កម្ពុជា-ចិន បានលើកឡើងថា លោក ហុង លីម ក្រោយពីចប់អាជីពនៅអូស្ត្រាលី ប្រហែលជាចង់ ចូលស្រុកមកដើរតួជាមេបក្សប្រឆាំង ប្រកួតជាមួយបក្សកាន់អំណាច ដឹកនាំដោយរដ្ឋបុរសសន្តិភាព សម្តេចតេជោ ហ៊ុន សែន។

លោក សយ សុភាព លើកឡើងបែបនេះ បន្ទាប់ពីកាសែត The Cambodia Daily Khmer បានចុះផ្សាយអត្ថបទមួយ ក្រោមចំណងជើងថា «លោក ហុង លីម៖ ក្នុង មួយ ជីវិត របស់ ខ្ញុំ ខ្ញុំ យំ លើក ការ ស្លាប់ ឪពុក ម្ដាយ ខ្ញុំ ខ្ញុំ យំ លើ មរណភាព របស់ បណ្ឌិត កែម ឡី ខ្ញុំ យំ ពេល ឮ ពាក្យ របស់ លោក កើត សារ៉ាយ ដែល លើក ឡើង ថា សូម ឲ្យ តុលាការ យក ទោស របស់ អ្នក ដទៃ មក ដាក់ លើ លោក ទាំង អស់ ហើយ សូម ឲ្យ ដោះលែង យុវជន ទាំង អស់ ដែល គ្មាន ទោស នោះ ឲ្យ មាន សេរីភាព វិញ ទៅ»។

នៅលើគេហទំព័រហ្វេសប៊ុក នាថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២១នេះ លោក សយ សុភាព បានលើកឡើងថា «ហុង លីម ក្រោយពីចប់អាជីពនៅអូស្ត្រាលី ប្រហែលជាចង់ ចូលស្រុកមកដើរតួជាមេបក្សប្រឆាំង ប្រកួតជាមួយបក្សកាន់អំណាចដឹកនាំដោយរដ្ឋបុរសសន្តិភាព សម្តេចតេជោ ហ៊ុន សែន »។

លោក សយ សុភាព បន្ថែមថា តាមរយៈស្រែកជំទៀលពីខាក្រៅមក ថ្ងៃណាក៏ហុង លីម ជេរ អ្នកដឹកនាំប្រទេសដែរ។

លោក សយ សុភាព គួសបញ្ជាក់ថា «ហុង លីម កុំបំភ័ន្តការពិតឱ្យសោះ គេបានដឹងរួចហើយ ថា ហុង លីម ឯង ចេញមកពីប្រភពណា ហើយ ហុង លីមឯងចង់ធ្វើអី គេដឹង ក្រយៅអ្នកឯងអស់ហើយ។ កូនខ្មែរ មិនស្វាគមន៏ អំពើថោកទាបរបស់អ្នកឯងទេ ហើយ កុំដេកស្រមៃថា មនុស្សចង្រៃបែបនេះ មាន វាសនាមកជាន់ទឹកដីមហានគររបស់ខ្មែរឱ្យសោះ»។

លោក បញ្ជាក់បន្ថែមថា មនុស្សចោលម្សៀតបែបនេះ ថ្ងៃណាមួយ នឹងអស់ ល័ក្ខ។ មនុស្សអត់កំណើតបែបនេះហ៊ានជេរប្រមាថមេដឹកនាំខ្មែរផង។

To Top