Covid-19

កូវីដ១៩៖ ខេត្តសៀមរាប រកឃើញករណីឆ្លងថ្មី៩៣នាក់ ជាសះស្បើយ១៨៤នាក់ និងស្លាប់ម្នាក់

ភ្នំពេញ៖ រដ្ឋបាលខេត្តសៀមរាប បានសេចក្ដីប្រកាសព័ត៌មាន ស្ដីពីការរកឃើញករណីវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ៩៣នាក់ថ្មី ខណៈមានករណីជាសះស្បើយចំនួន ១៨៤នាក់ និងស្លាប់ចំនួន ០១នាក់ នៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២១។

សូមបញ្ចាក់ថា គិតមកទល់ពេលនេះ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៨២៥១នាក់ បានព្យាបាលជាសះស្បើយចំនួន៨០១១នាក់ ស្លាប់៩១នាក់ និង១៤៩នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប មណ្ឌលចត្តាឡីស័កគរុកោសល្យ និងវិក្រឹតការខេត្ត វិទ្យាល័យអង្គរ វិទ្យាល័យក្រឡាញ់ វិទ្យាល័យចំណោះដឹងទូទៅ និងបច្ចេកទេសពួក និងវិទ្យាល័យដំដែក៕

To Top