ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ចាម នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីករណីរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន ១៨នាក់ថ្មី និងមានករណីជាសះស្បើយចំនួន ១១នាក់។
ក្នុងនោះ ក្រុងកំពង់ចាម ០២នាក់, ស្រុកកំពង់សៀម ០៥នាក់, ស្រុកកងមាស ០១នាក់, ស្រុកព្រៃឈរ ០២នាក់, ស្រុកស្ទឹងត្រង់ ០៧នាក់ និងមកពីខេត្តត្បូងឃ្មុំ ០១នាក់ ។