Covid-19

រកឃើញ ករណីឆ្លងជំងឺកូវីដ១៩ ប្រភេទ Delta ៥នាក់ លើបុគ្គលិកហាងសំអាង «ហាយសូ សាឡន»

ភ្នំពេញ៖ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២១នេះ បានឱ្យដឹងថា ហាងសំអាង ហាយសូ សាឡន ដែលមានទីតាំង ផ្ទះលេខអេ១៨ ផ្លូវ ២៥៧ ភូមិ ០៧ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក បានរកឃើញអ្នកវិជ្ជមាន កូវីដ១៩ បំប្លែងថ្មី Delta ចំនួន៥នាក់ ក្នុងចំណោមបុគ្គលិក៧នាក់។

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ ដើម្បីសុវត្ថិភាព សូមយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ២១ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ សូមចូលរួមពាក់ម៉ាស់ រក្សាគម្លាត និង ឧស្សាហ៍លាងដៃ គ្រប់ទីកន្លែង គ្រប់ពេលវេលា៕

To Top