Covid-19

កូវីដ១៩៖ ខេត្តព្រៃវែង រកឃើញករណីឆ្លងថ្មី ២៨នាក់ ជាសះស្បើយ២៩នាក់ និងស្លាប់ម្នាក់

ភ្នំពេញ៖ រដ្ឋបាលខេត្តព្រៃវែង បានចេញសេចក្ដីប្កាសព័ត៌មាន ស្ដីពីការ រកឃើញ ករណីវិជ្ជមានកូវីដ-១៩ ចំនួន២៨នាក់ថ្មី ខណៈមានករណីជាសះស្បើយចំនួន២៩នាក់ និងស្លាប់ចំនួន ១នាក់ នៅមូលដ្ឋានក្នុងស្រុកចំនួន៧ ក្នុងថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២១។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២១ ខេត្តព្រៃវែង រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៥៩២៩នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ៥៤២៧នាក់ និងកំពុងសម្រាកព្យាបាល៣៨៧នាក់ ស្លាប់១១៥នាក់៕

To Top