ព័ត៌មានជាតិ

ធនាគារជាតិ ឲ្យគ្រឹះស្ថាន និងអាជីវករប្ដូរប្រាក់ ចូលរួមដេញថ្លៃប្រាក់ដុល្លារ ចំនួន៣០លានដុល្លារ

ភ្នំពេញ ៖ ធនាគារជាតិនៃកម្ពុជា បានប្រកាសឲ្យគ្រឹះស្ថានធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងអាជីវករប្តូរប្រាក់ មានអាជ្ញាបណ្ណទាំងអស់ ចូលរួមការដេញថ្លៃប្រាក់ដុល្លារ ចំនួន៣០លានដុល្លារ នាថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ស្អែកនេះ។

យោងតាមសេចក្ដីជូនដំណឹង របស់ធនាគារជាតិ នាថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២១ បានឲ្យដឹងថា «ធនាគារជាតិនៃកម្ពុជា នឹងដាក់ឲ្យដេញថ្លៃប្រាក់ដុល្លារ ចំនួន៣០លានដុល្លារ នៅថ្ងៃទី១០ កញ្ញា ។ ចំពោះ អត្រាដេញថ្លៃអប្បបរមា នឹងត្រូវប្រកាស នាពេលព្រឹក នៃថ្ងៃដេញថ្លៃជាក់ស្តែង»។

ធនាគារជាតិសង្ឃឹមថា គ្រឹះស្ថានធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងអាជីវករប្តូរប្រាក់ដែលមានអាជ្ញាបណ្ណទាំងអស់ និងត្រៀមលក្ខណៈចូលរួមការដេញថ្លៃ ៕

To Top