ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញបានចេញសេចក្តីណែនាំ អំពីវិធានការបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ក្រោយពីបានប្រកាស ឲ្យបើកដំណើរការឡើងវិញ នូវគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញឡើងវិញ ចាប់ពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ ។
កាលពីថ្ងៃ៩ កញ្ញា លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានប្រកាសបើកសាលារៀនឡើងវិញ ចាប់ពីកម្រិតថ្នាក់ទី៧ ដល់ថ្នាក់ទី១២ ។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានធ្លាប់បានលើកឡើងថា ការឲ្យសិស្សានុសិស្សពីថ្នាក់ទី៧ ដល់១២ បានចូលរៀនមុនគេនេះ ដោយសារបានចាក់វ៉ាក់សាំងកូវីដ១៩រួចរាល់ ។ ក្នុងវ័យនេះដែរ ក្រោយចាក់រួច ពួកគេ ចេះការពារសុខភាព ក្នុងការរក្សាគម្លាតសុវត្ថិភាព ពាក់ម៉ាស់ និងការសំអាតដៃជាដើម ៕





