Covid-19

ថ្ងៃនេះ ថៃឡង់ដ៏ មានអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី ជាង១៥.០០០នាក់

បាងកក៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២១ថា មជ្ឈមណ្ឌលតាមដានស្ថានភាព ជំងឺកូវីដ-១៩ ថា ប្រទេសថៃឡង់ដ៏ នៅថ្ងៃសៅរ៍នេះ បានរាយការណ៍ថា មានករណីឆ្លងជំងឺកូវីដ-១៩ថ្មី ចំនួន១៥.១៩១នាក់ និងមានអ្នកស្លាប់បន្ថែមទៀត ២៥៣នាក់ ។

យោងតាមមជ្ឈមណ្ឌលខាងលើ បានឲ្យដឹងថា ករណីថ្មីនាំឲ្យចំនួនអ្នកឆ្លង ជំងឺសរុបកើនឡើង នៅក្នុងប្រទេសចំនួន១,៣៦លាននាក់ ទន្ទឹមនឹងនេះដែរ អ្នកស្លាប់បានកើនឡើង ដល់១៤.១៧៣នាក់ ចាប់តាំងពីផ្ទុះជំងឺឆ្លងរាតត្បាត ។

រដ្ឋធានីបាងកក ជាចំណុចកណ្តាល នៃការផ្ទុះជំងឺរលកទី៣ របស់ប្រទេសចាប់តាំងពីដើមខែមេសា ដោយបានបន្តដល់កំពូល នៅក្នុងបញ្ជីឈ្មោះ នៃការឆ្លងជំងឺថ្មីតាមតំបន់ ជាច្រើន ជាមួយគ្នានេះដែរ មានករណីថ្មី ចំនួន៣.៣៦៤នាក់ ត្រូវបានរកឃើញ ក្នុងរយៈពេល២៤ម៉ោង កន្លងទៅនេះ ។

បន្ទាប់ពីវាយតម្លៃអំពីស្ថានភាព រដ្ឋាភិបាលថៃ បានបង្កើនវិធានការរឹតបណ្តឹង ដោយធ្វើការអនុញ្ញតឲ្យផ្សារលក់ទំនិញ និងសួនច្បារដើម្បីបើកទ្វារឡើងវិញចាប់ពីខែនេះ ប៉ុន្តែវារក្សាកាលពីយប់ នៅហ្នឹងកន្លែងរហូត ដល់ចុងខែនេះ ៕

ដោយ៖ ម៉ៅ បុប្ផាមករា

To Top