ព័ត៌មានជាតិ

ក្ដៅៗ! បើកប្រតិបត្តិការ ចុះយកសំណាកអាជីវករផ្សារ ស្ទឹងមានជ័យថ្មី (ផ្សារាត្រី)

ភ្នំពេញ៖ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ នៅថ្ងៃទី១២ កញ្ញា ឆ្នាំ២០២១ បានឱ្យដឹងថា ក្រុមគ្រូពេទ្យសម្ដេចតេជោ ប្រឆាំងកូវីដ១៩ ចុះយកសំណាក អាជីវករផ្សារស្ទឹងមានជ័យថ្មី (ផ្សារត្រី) មានទីតាំងស្ថិតនៅ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មូលហេតុ នៅថ្ងៃទី០១ និងថ្ងៃទី០៧ កញ្ញា ឆ្នាំ២០២១ អ្នកជំងឺ កូវីដ១៩ បំប្លែងថ្មី Delta បានចូលទៅទិញម្ហូបអាហារ នៅទីតាំងខាងលើ ។

លទ្ធផលតេស្តរហ័សលើកទី១ រកឃើញវិជ្ជមានកូវីដ១៩ ចំនួន ០១នាក់ (អាជីវករលក់បន្លែ តូបA2313) ក្នុងចំណោមអាជីវករ ៨២នាក់ ។ ដើម្បីសុវត្ថិភាព សូមយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួន ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ ៕


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top